ធ្វើដូចម្តេចទើបដឹងថាកុំព្យូទ័រខ្ញុំ​មាន​គេ ​Hack?

ប្រសិនបើកុំព្យូទ័ររបស់លោកអ្នកប្រើប្រាស់ជាលក្ខណៈឯកជន​ ហើយមិនបានភ្ជាប់ជាមួយនឹងអ៊ីនធើណែត នោះ​លោកអ្នក​មិន​ចាំ​បាច់​ព្រួយ​បារម្ភទៅលើការបាត់បងទិន្នន័យដោយពូក Hacker​ ឡើយ ប៉ុន្តែ​បើសិនជាលោកអ្នកជាមនុស្សដែល​រស់​នៅជាមួយនឹង​អ៊ីនធើណែត នោះ​លោកអ្នក​គួរ​តែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទៅលើ​ការការពារ​ឯកសារ​ នានាដែលមាននៅលើកុំព្យូទ័រ ព្រោះថាមានពួក Hacker ជា​ច្រើន​​ ព្យាយាមចូលលុកលុយកុំព្យូទ័ររបស់មនុស្សគ្រប់គ្នាដែលប្រើប្រាស់អ៊ីនធើណែត។ គោលបំណងរបស់ពួក​ Hacker ភាគ​ច្រើន​គួរ​លួច​នូវទិន្នន័យឯកសារសំខានៗមួយចំនួន ដែលឯកសារទាំងនោះអាចជាឯកសារដែលមានប្រយោជន៍ដល់ពួកគេ ប៉ុន្តែ​ក្នុង​នោះ​សូម​លោកអ្នក​ ចង់ចាំផងថានៅពេលដែលកុំព្យូទ័ររបស់អ្នកត្រូវបានពួក Hacker ចូល វាអាចបង្កឲ្យកុំព្យូទ័រអ្នកដើរយឺតជាមុន និងវា​ធ្វើ​ការ​កែប្រែ​ទៅលើការ​ កំណត់ផ្សេងៗមួយចំនួនថែមទៀតដូចជាលេខសម្ងាត់ជាដើម។តើធ្វើដូចម្ដេចទើបដឹងថាកុំព្យូទ័ររបស់យើងត្រូវបានពួក Hacker លុកលុយ?  ខាងក្រោមនេះគឺជាសញ្ញានមួយចំនួនដែលអាចឲ្យលោកអ្នក​ ដឹងថាកុំព្យូទ័ររបស់អ្នកត្រូវបានពួក Hacker ចូល​លុក​លុយ៖
-ផ្លាស់ប្តូរនូវលេខសម្ងាត់
ពេលដែលលោកអ្នកបើកកុំព្យូទ័រ លោកអ្នកត្រូវវាយលេខសម្ងាត់ ប៉ុន្តែលេខសម្ងាត់ដែលលោកអ្នកបានដាក់នោះបែបជាមិនត្រូវទៅវិញ ដោយកុំព្យូទ័របញ្ជាក់ថាលេខសម្ងាត់មិនត្រឹមត្រូវ ឬម្យ៉ាងទៀតពេលបើកកុំព្យូទ័រមកភ្លាមទាមទារឲ្យវាយលេខសម្ងាត់ ទាំង​ដែល​លោកអ្នក​មិនបានកំណត់នូវលេខសម្ងាត់នោះផង។ ករណីបែបនេះ លោកអ្នកអាចបិទ ហើយបើកកុំព្យូទ័រម្តងទៀត បន្ទាប់មក Log in ចូលគណនី Administrator​ វិញម្តង តែបើសិនជាមិនបានការទេនោះ សូមចូលទៅកាន់ Safe mode ករណីដែលចូលរួច លោកអ្នក​ត្រូវ​ចូលទៅកាន់ Administrative options ដើម្បីកែប្រែក៏ដូចជាកំណត់នូវ​លេខសម្ងាត់ថ្មី។
-មានអារម្មណ៌ថាកុំព្យូទ័រដើរយឺតជាមុន
នៅពេលដែលពួក Hacker ចូលកុំព្យូទ័ររបស់លោកអ្នក មិនមែនចូលមកត្រឹមតែលួលទិន្នន័យប៉ុណ្ណោះទេ គេ​ថែម​ទាំង​ភ្ជាប់​មក​ជាមួយ​នូវ​ មេរោគមួយចំនួនដែលជាហេតុធ្វើឲ្យកុំព្យូទ័រដើរយឺត។
 -ពិនិត្យមើលកម្មវិធីបើកគេហទំព័រ
ជឿជាក់ថាលោកអ្នកអាចនឹងចាំបានថា ក្រោយពីលោកអ្នកបិទកម្មវិធីបើកគេហទំព័រ លោកអ្នកបានបើកគេហទំព័រណាខ្លះ ហើយ​លោកអ្នកបានធ្វើអ្វីខ្លះនៅលើកម្មវិធីបើកគេហទំព័រ។ ប្រសិនបើនៅពេល​ដែលបើកកម្មវិធីបើកគេហទំព័រមកភ្លាមស្រាប់តែ​នៅលើ Tool bar មានអ្វីថ្មី ហើយស្រាប់តែមានគេហទំព័រផ្សេងៗជាច្រើនត្រូវបានបើក ដោយ​គេហទំព័រ​ទាំង​នោះ​អាច​ជា​គេហទំព័រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ឬជាគេហទំព័រអាសអាភាស៕
ប្រភព:domneng
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top