តើអ្នកធ្លាប់ជួបបញ្ហាទេ នៅពេលដែលអ្នកចង់មើល Video Youtube ផង និងចង់បើកគេហទំព័រផ្សេងៗ រឺធ្វើការងារអ្វីផ្សេងដំណាលគ្នាទេ? ចុះបើអ្នកអាចមើល Video ពី
Youtube ផងនិងអាចបើកគេហទំព័រផ្សេងៗដំណាលគ្នាតើវាល្អទេ?
PopVideo គឺជា Add-on មួយរបស់ Firefox ដែលអាចទាញ Video ពី Youtube មកចាក់នៅខាងក្រៅ និងអាចកែប្រែទំហំរបស់វា ដើម្បីដាក់នៅកន្លែងណាមួយ សំរាប់មើលក្នុងពេលដែលអ្នកកំពុង បើកគេហទំំព័រផ្សេងទៀត។
វាមានងាយស្រួលក្នុងការប្រើប្រាស់ដោយបន្ទាប់ពីអ្នកបានតំឡើងវាហើយនៅពេលដែលអ្នកដាក់ Mouse ពីលើវីដេអូណាមួយអ្នកនឹងឃើញ Video Icon ពណ៍ខៀវមួយនៅខាងលើផ្នែកខាងស្តាំរបស់Video។
បន្ទាប់មកអ្នកគ្រាន់តែចុចលើ Icon នោះ បន្ទាប់មក Video នឹងធ្វើការ Pop Up ចេញមក ហើយនៅពេលដែលអ្នកធ្វើការ Resize នោះ Video នឹង Resize តាមនោះដែរ។
ហើយបើអ្នកចង់អោយវាចូលទៅក្នុងនោះវិញអ្នកគ្រាន់តែចុចលើរូបភាពដែលបានវាបានដាក់ជំនួសឲ្យ Video របស់យើងជាការស្រេច។
ប្រភព:itkonkhmer
0 comments