ចែក​ទំហំ Hard Disk ដោយ​មិន​បាច់​ទិន្នន័យ នៅ​ក្នុង​វីន​ដូ៧

នៅ​ក្នុង​វីន​ដូ​៧ វា​បាន​ភ្ជាប់​មក​ជាមួយ​នឹង​មុខ​ងារ​មួយ​គឺ អាច​ចែក Drive ថ្មី​មួយ ចេញ​ពី Drive ណា​មួយ ឬ ក៏​បញ្ចូល Drive២ ទៅ​ជា​មួយ​ក៏​បាន​។
ខាង​ក្រោម​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ការ ចែក Drive ថ្មី​មួយ​ទៀត ដែល​យក​ទំហំ​ចេញ​ពី Drive C។ ក្នុង​ការ​ចែក Drive នេះ​ដែរ យើង​មិន​ចាំ​បាច់​បារម្ភ​ថា​បាត់​ទិន្នន័យ​នោះ​ទេ​។
១. Mouse ស្តាំ​លើ Computer រួច​ចុច​លើ Manage
ចែក​ទំហំ Hard Disk ដោយ​មិន​បាច់​ទិន្នន័យ នៅ​ក្នុង​វីន​ដូ៧
២. បន្ទាប់​មក​ចុច​លើ Storage → Disk Management
ចែក​ទំហំ Hard Disk ដោយ​មិន​បាច់​ទិន្នន័យ នៅ​ក្នុង​វីន​ដូ៧
៣. បន្ទាប់​មក​យើង Mouse លើ Drive ណា​មួយ​ដែល​យើង​ចង់​ចែក (ក្នុង​ការ​បង្ហាញ​នេះ ផង​ដែរ​ខ្ញុំ​បាន​ចែក​ទៅ​លើ Drive C:) បន្ទាប់​មក​ចុច​លើ Shrink Volume..
ចែក​ទំហំ Hard Disk ដោយ​មិន​បាច់​ទិន្នន័យ នៅ​ក្នុង​វីន​ដូ៧
៤. កំណត់​ទំហំ Drive ថ្មី​ដែល​យើង​ចង់​បង្កើត ( ដែល​យក​ទំហំ​ចេញ​ពី Drive ដែល​យើង Shrink) រួច​ចុច​ប៊ូ​តុង Shrink
ចែក​ទំហំ Hard Disk ដោយ​មិន​បាច់​ទិន្នន័យ នៅ​ក្នុង​វីន​ដូ៧
៥. ពេល​នោះ​យើង​នឹង​បាន ទំហំ Hard Disk ទំនេរ ដែល​យើង​ទើប​តែ​ចែក ប៉ុន្តែ​មិន​ទាន់​អាច​ប្រើ បាន​នោះ​ទេ ដើម្បី​ប្រើ​បាន​យើង​ត្រូវ​បង្កើត Drive ឲ្យ​វា​ជា​មុន​សិន ដោយ​ចុច Mouse ស្តាំ រួច​យក New Simple Volume
ចែក​ទំហំ Hard Disk ដោយ​មិន​បាច់​ទិន្នន័យ នៅ​ក្នុង​វីន​ដូ៧
៦. វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដែល​អាច​ឲ្យ​យើង​កំណត់​ទំហំ Drive តែ​ជា​ធម្មតា​វា​នឹង កំណត់​យក​ទំហំ​ទាំង​អស់ ដូចនេះ យើង​គ្រាន់​តែ​ចុច​លើ ប៊ូតុង OK
ចែក​ទំហំ Hard Disk ដោយ​មិន​បាច់​ទិន្នន័យ នៅ​ក្នុង​វីន​ដូ៧
៧. កំណត់​តួ​អក្សរ​ទៅ​ឲ្យ Drive → ចុច​ប៊ូតុង OK
ចែក​ទំហំ Hard Disk ដោយ​មិន​បាច់​ទិន្នន័យ នៅ​ក្នុង​វីន​ដូ៧
៨. ជា​ចុច​ក្រោយ យើង​ចុច​លើ​ប៊ូតុង OK ជា​ការ​ស្រេច​។
ចែក​ទំហំ Hard Disk ដោយ​មិន​បាច់​ទិន្នន័យ នៅ​ក្នុង​វីន​ដូ៧
លទ្ធផល



ចែក​ទំហំ Hard Disk ដោយ​មិន​បាច់​ទិន្នន័យ នៅ​ក្នុង​វីន​ដូ៧
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top