តើអ្នកធ្លាប់ដាក់ហើយភ្លេច Password នៅក្នុង Window របស់អ្នកដែរឬទេ? ប្រសិនបើអ្នកភ្លេចតើអ្នកនឹងមានដំណោះស្រាយយ៉ាងណា? ជាការពិតណាស់កាលពីមុននៅពេលដែលអ្នកភ្លេច Password អ្នកចាំបាច់ណាស់ត្រូវមាន CD ឬ USB Reset Disk ដើម្បីដោះ Password នោះ។ តែប្រសិនបើអ្នកគ្មាន CD ឬ USB Reset Disk ទេនោះ។ តើអ្នកត្រូវធ្វើដូចម្តេច?

ដូចនេះCM នឹងបង្ហាញអ្នកអំពីវិធីសាស្ត្រដ៏ល្អបំផុតដើម្បីដកលេខសម្ងាត់ពេលអ្នកភ្លេចហើយមិនអាចចូលក្នុង Windows បានដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ។ នោះគឺការប្រើ Command Prompt គឺវាពិតជាជួយអ្នកបាន។ ឥឡូវយើងនឹងបង្ហាញអំពីវិធីដោះ Password ដូចខាងក្រោម៖១. ត្រូវ Boot កុំព្យូទ័ររបស់អ្នកជាមួយនិង Disc ដំឡើងWindow
២. ហើយអ្នកត្រូវរង់ចាំឱ្យវា Load file setup សិនបន្ទាប់មកជ្រើសរើសភាសារបស់អ្នករួចចុច Next
៥. អ្នកត្រូវចុច Command Prompt ដែលនៅខាងក្រោម List របស់ recovery tools
បញ្ជាក់៖ សម្រាប់ការណែនាំរបស់ CM ខាងក្រោមគឺសម្រាប់អ្នកដែលដំឡើង OS លើ Drive C: ប៉ុន្តែអ្នកដែលដំឡើង OS លើ Drive ផ្សេងសូមដូរ C: ទៅ ឈ្មោះ Drive របស់អ្នកជាការស្រេច។
១. នៅពេលដែល Command Prompt window ចេញហើយ អ្នកត្រូវវាយcopy c:\windows\system32\sethc.exe c:\ រួចចុច Enter
២. បន្ទាប់មកត្រូវវាយ copy /y c:\windows\system32\cmd.exe c:\windows\system32\sethc.exe រួចចុច Enter
៣. ចាកចេញពី Command Prompt ហើយត្រូវ reboot កុំព្យូទ័រ។ បន្ទាប់ពីចេញ Screen ឱ្យ login ត្រូវចុច Shift ៥ដង។ហើយ Command Prompt វានឹងលោតចេញមក។
៤. អ្នកត្រូវវាយ net user សម្រាប់ username password ហើយត្រូវជំនួស Username ដោយដាក់ឈ្មោះរបស់អ្នកនិងវាយកន្លែង Password ដោយលេខ Password ថ្មីរបស់អ្នក។
៥. ចាកចេញពី Command Prompt ហើយ Log in ចូលទៅតាមលេខ Password ថ្មីរបស់អ្នកជាការស្រេច។
ដើម្បីការពារអ្នកប្រើប្រាស់ដ៏ទៃទៀត ដែលចង់ reset password របស់អ្នកតាមវិធីខាងលើ អ្នកអាច Restore នូវ sticky keys ឡើងវិញតាមវិធីដូចខាងក្រោម៖
១. សម្រាប់ជំហាននេះអ្នកត្រូវធ្វើដូចខាងលើដែរគឺដាក់ Disc ដំឡើង Windows ចូលហើយត្រូវបើកមើលទៅក្នុង recovery tools ហើយដាក់ឱ្យ command prompt ដំណើរការ
២. នៅពេលវាដំណើរការហើយអ្នកត្រូវវាយ copy /y c:\sethc.exe c:\windows\system32\sethc.exe ហើយចុច Enter
៣. អ្នកត្រូវចាកចេញពី Command prompt ហើយត្រូវ reboot កុំព្យូទ័ររបស់អ្នក។ បន្ទាប់មកអ្នកត្រូវចុច Shift ៥ដងនោះវានឹងជំនួស Command Prompt ដោយ Sticky Keys វិញម្តង។ រក្សាទុក Disc Window របស់អ្នកនៅកន្លែងសមរម្យជាការស្រេច។
បម្រុងប្រយ័ត្ន៖
នៅពេលដែលអ្នក Reset password ដោយប្រើ Sticky Keys trick គឺមានន័យថាអ្នកអាចនឹងអាចបាត់នូវ Encrypted File , email message, passwords នៅក្នុង Internet Explorer និង Network resources ដែលជាព័ត៌មាននៅក្នុងកុំព្យូទ័ររបស់អ្នក។ ដូចនេះអ្នកត្រូវចងចាំថាអ្នកត្រូវ Backup នូវទិន្នន័យណាដែលសំខាន់របស់អ្នកឱ្យបានទៀងទាត់៕
ប្រភព: អាយធី ខេប៊ូ
0 comments