១០​​ចំណុច​មើល​ដឹង​ថា​ កុំព្យូទ័រ​ឆ្លង​មេរោគ​​ឬ​អត់ និង​វិធី​ងាយៗ​​​​​ដើម្បី​​ព្យាបាល​!

ម្ចាស់​កុំព្យូទ័រ​មួយ​ចំនួន​នៅ​តែ​​​ស្រពិចស្រពិល​ជុំវិញ​របៀប​មើល​ ម៉ាស៊ីន​របស់​ខ្លួន​​តើ​​ថា​ មាន​ឆ្លង​មេរោគ ឬ​អត់។ វា​ប្រហែល​ទៅ​នឹង​រោគសញ្ញា​របស់​មនុស្ស​ដែរ​ ព្រោះ​ថា​បើ​សិន​មាន​ជំងឺ​នោះ ​មុខ​ជា​​​បញ្ចេញ​ភាព​ខុស​ប្លែក​មិន​ខាន។

ជា​ធម្មតា​មនុស្ស​ ពេល​ដែល​មាន​បញ្ហា​សុខភាព​តែងតែ​បង្ហាញ​សញ្ញា​មក​ខាង​ក្រៅ ដូច​ជា​ឈឺក្បាល​ វិលមុខ​ ចុក​ពោះ​ជា​ដើម ចំណែក​កុំព្យូទ័រ​ក៏​មិន​ខុស​គ្នា​ដែរ ពោល​គឺ​នឹង​បង្ហាញ​ភាព​មិន​ប្រក្រតី​តិច​ឬ​ច្រើន​អាស្រ័យ​ទៅ​តាម​ជំងឺ​ធ្ងន់ ឬ​ស្រាល មេរោគ​ខ្លាំង ឬ​ខ្សោយ។
ខាង​ក្រោម​នេះ​ជា​ការ​បង្ហាញ​ពី​របៀប​ចំណាំ នៅ​ពេល​កុំព្យូទ័រ​របស់​ប្រិយមិត្ត​មាន​មេរោគ​ឆ្លង​ចូល៖
  • ១. កុំព្យូទ័រ​មាន​ដំណើរការ​ខុស​ប្លែក​ពី​សព្វ​មួយ​ដង ដូច​ជា​​ មាន​ដំណើរការ service ផ្សេងៗ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។
  • ២. ជូន​កាល​អាច​បង្ហាញ​ជា​ផ្ទាំង​សារ (message) ឬ​រូបភាព​ផ្សេងៗ​ដោយ​មិន​បាន​បើក។ វា​ជា Error Message ចេញ​ពី System របស់​កុំព្យូទ័រ។
  • ៣. ដំណើរការ​កម្មវិធី​ដែល​មិន​បាន​ប្រើ​សោះ ហើយ​បាន​ធ្វើ​ឱ្យ CPU ដំណើរការ​ខ្លាំង ពេល​ខ្លះ​អាច​គាំង។ បើ​ចង់​ដឹង​សូម​ចុច Ctrl +Shift +Delete ដើម្បី​មើល​ដំណើរការ​របស់ CPU។
  • ៤. មិន​អាច​បើក​ចូល Drive ណា​មួយ​របស់​កុំព្យូទ័រ​បាន។
  • ៥. Menu ក៏​ដូច​ជា Status bar ប្ដូរ​ទៅ​ជា​ទម្រង់ classic ដោយ​មិន​បាន​ធ្វើ។
  • ៦. Personal firewall (Firewall របស់ Windows) ប្រាប់​ថា មាន​កម្មវិធី​មួយ​ចំនួន​ត្រូវការ​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត តែ​តាម​ពិត​មិនមែន​ជា​កម្មវិធី​ដែល​បាន​ដំណើរការ​នោះ​ទេ។
  • ៧. ស្រាប់​តែ​ផ្ញើ Email ទៅ​មិត្ត​ដោយ​ពុំ​បាន​ដឹង  (ពេល​អនឡាញ)។
  • ៨. កុំព្យូទ័រ​ដើរឈប់ៗ​ជា​ញឹកញាប់ ឬ​យឺតទៅៗ នៅ​ពេល​ដំណើរការ​កម្មវិធី​ណា​មួយ មិន​ច្រើន​ផង​នោះ។
  • ៩. Operating System កុំព្យូទ័រ​ជួន​ពេល​ខ្លះ​មិន​ដំណើរការ​សោះ​បើ​ទោះ​បី​ចុច​លើ Start Button ឬ File និង Folder ត្រូវ​បាន​លុប ឬ​កែ​ទៅ​ជា Folder លាក់​ដែល​យើង​មើល​ពុំ​ឃើញ។ បើ​ចង់​ឃើញ​វិញ​លុះ​ត្រា​ចូល​ទៅ​កំណត់​ការ view នៅ​ត្រង់ Tools (Windows 7 ត្រូវ​ចុង Alt ជា​មុន​សិន​ទើប​លោត​ចេញ​មក) រួច​ហើយ​ចូល​ទៅ Tools → Folder Option ចូល​ទៅ​កាន់ view tab ហើយ​រើស​យក​ដោយ​ធីក​លើ Show hidden files, folders, and drives។ តែ​បើ​មិន​កើត​ទៀត សូម​សាកល្បង​កម្មវិធី Attribute Changer តែ​បើ​ពុំ​មាន​សូម​ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក​ដោយ​សេរី។
  • មេរោគ​ខ្លះ​បាន​ទៅ​កែប្រែ​តម្លៃ​ក្នុង registry លាក់​បាត់ Folder Option ទៀត​ផង ឬ​ខ្លះ​ត្រឹមតែ​មិន​ឱ្យ​យើង​អាច​កែ​ឱ្យ Show hidden files, folders, and drives ប៉ុណ្ណោះ។
  • ១០. សកម្មភាព Web Browser ខុស​ពី​ធម្មតា មិន​អាច​បិទ​បាន។
ខាង​ក្រោម​នេះ ជា​វិធីសាស្ត្រ​ខ្លះៗ​ដើម្បី​កម្ចាត់​មេរោគ​កុំព្យូទ័រ
  • - ជំហានទី១៖ នៅ​ពេល​ដឹង​ថា​កុំព្យូទ័រ​របស់​អ្នក​ ត្រូវ មេរោគ​លុកលុយ​ហើយ​នោះ ត្រូវ​ប្រញាប់​ផ្ដាច់​ចេញ​ពី​ប្រព័ន្ធ Network ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​វា​បំបែក​ខ្លួន​ទៅ​កាន់​កុំព្យូទ័រ​ដទៃ​ទៀត​ដែល​ ស្ថិត​ក្នុង​ប្រព័ន្ធ​តែ​មួយ។
  • - ជំហាន​ទី២៖ ប្រសិន​ប្រិយមិត្ត​មាន​កម្មវិធី​កម្ចាត់​មេរោគ ចូល​ដំឡើង​ហើយ update វា​ឱ្យ​ចប់​សិន​រួច​ធ្វើការ Scan កុំព្យូទ័រ​នៅ​គ្រប់ Drive។
  • - ជំហាន​ទី៣៖ ប្រសិន​កុំព្យូទ័រ​របស់​អ្នក​មិន​អាច Load ដល់ Windows បាន​ទេ សូម restart ហើយ​ចូល​ទៅ Safe mode (ចុច F8 ជ្រើសរើស​យក Safe mode) បន្ទាប់​មក scan ជា​មួយ​​កម្មវិធី​កម្ចាត់​មេរោគ​ដែល​បាន​ដំឡើង។
  • - ជំហាន​ទី៤៖ ក្នុង​ករណី​ដែល​កុំព្យូទ័រ​មិន​អាច​ចូល​ទៅ Safe Mode បាន ប្រិយមិត្ត​អាច​ប្រើ CD សង្គ្រោះ​មួយ​ចំនួន​ដូច​ជា៖ Hirens’boot CD ជា​ដើម។ បន្ទាប់​ពី Boot តាម CD ហើយ អ្នក​អាច​ស្វែងរក​មេរោគ និង​អាច​លុប​បាន​ដោយ​មិន​បាច់​មាន Anti-virus ឡើយ (តែ​ត្រូវ​លប់​ឱ្យ​អស់)។ វិធីសាស្ត្រ​នេះ​ក៏​អាច​ឱ្យ​អ្នក copy ឯកសារ​សំខាន់​ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ​ខូច (error Windows) ចេញ​បាន​ដែរ។ បញ្ជាក់៖ នៅ​ពេល virus ត្រូវ​បាន​លុប​ចោល​អស់​ហើយ កុំព្យូទ័រ​នឹង​មាន​ការ​រំខាន​ពី​ផ្ទាំង message ផ្សេងៗ​ដែល​កើត​មក​ពី​មេរោគ​បាន​ទៅ​កែ​តម្លៃ​ក្នុង registry។ ន្ទាប់​ពី​ប្រើ CD សង្គ្រោះ​ហើយ​នោះ ប្រិយមិត្ត​គួរ​តែ Scan កុំព្យូទ័រ​ជា​មួយ​កម្មវិធី​កម្ចាត់​មេរោគ​ដែល​បាន Update ចុង​ក្រោយ​ម្ដង​ទៀត។ 
  • ប្រភព:sabay
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top