Setup Windows ២ តែ​ដំណើរការ​បាន​តែ​មួយ អីចឹង​ត្រូវ​ធ្វើ​ម៉េច?

ពេល​នេះ​ប្រិយមិត្ត​​អស់​កង្វល់​ពី​ការ​ដំឡើង Windows ចំនួន ២ នៅ​លើ​កុំព្យូទ័រ​តែមួយ ​តែ​ខ្លាច​ក្រោយ​ពី​ដំឡើង​រួច​មិន​ដំណើរការ​ទៀត​ហើយ។
Sabay បាន​ផ្សាយ​របៀប​ដំឡើង Windows ចំនួន ២ លើ​ម៉ាស៊ីន​តែ​មួយ​ឱ្យ​ដំណើរការ​បាន​ទាំង​ពីរ​រួច​មក​ហើយ​កាល​ពី​សប្ដាហ៍​ មុន ដែល Setup Windows 8 រួច​ទើប Windows 7 ចុង​ក្រោយ។ តែ​ប្រសិន​ដំឡើង Windows 7 រួច Windows XP តាម​ក្រោយ​មិន​ដំណើរការ​ឡើយ។ ក្រោយ​ពី​ដំឡើង Windows  XP ហើយ វា​នៅ​តែ​ពុំ​អាច​បើក​ចូល Windows XP បាន​ទេ ពោល​គឺ​ពុំមាន​នូវ​ជម្រើស Boot ឱ្យ​យើង​រើស​។
នៅ​ទំព័រ​នេះ Sabay នឹង​បង្ហាញ​ពី​របៀប​ធ្វើ​ឱ្យ​អាច​ដំណើរការ​បាន​ទាំង​ពីរ។ ដើម្បី​ចូល​ទៅ​កាន់​ជម្រើស​នៃ Windows ទាំង​ពីរ​ខណៈពេល​​ Boot កុំព្យូទ័រ ទំព័រ​នេះ Sabay សូម​ណែនាំ​កម្មវិធី​មួយ​ឈ្មោះ​ថា EasyBCD សម្រាប់​កែ Boot។ ឧទាហរណ៍ យើង​មាន Windows 7 នៅ​លើ​ម៉ាស៊ីន រួច​ចង់​បន្ថែម Windows XP មួយ​ទៀត។
សូម​ប្រិយ​មិត្ត​មើល​ជំហាន​ខាង​ក្រោម​៖
ដំបូង​ត្រូវ​មាន​កម្មវិធី EasyBCD នៅ​លើ Windows មួយ​ក្នុង​ចំណោម​ពីរ Windows ដែល​ទើប​បាន​ដំឡើង។ តែ​បើ​ទាន់​មាន​ប្រិយមិត្ត​អាច​ ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ ជា​មួយ​ទំហំ 1.4MB។
១. ចុច​លើ​ប៊ូតុង Add New Entry នៅ​ផ្នែក​ខាង​ឆ្វេង រួច​ហើយ​ត្រង់​ផ្នែក Operating Systems សូម​ចូល​ទៅ Windows Tab។
២. នៅ​ត្រង់​ប្រអប់ Type សូម​ជ្រើសរើស​ជំនាន់ Windows ដែល​ក្នុង​នោះ​មាន​ដូច​ជា៖
  • - Windows Vista/7
  • - Windows NT/2k/XP/2k3
  • - Windows 95/98/ME
  • - MS-DOS 6.X
បញ្ជាក់៖ ត្រូវ​ប្រាកដ​ថា​ត្រឹមត្រូវ​ហើយ​ឫ នៅ​ពេល​ដែល​ជ្រើស​រើស​ថា​ចូល​ទៅ​កាន់​ Windows មួយ​ទៀត​ជា Windows ប្រភេទ​ណា។
៣. បន្ទាប់​ពី​ជ្រើស​រើស​ហើយ​ ផ្នែក​ Type គឺ​ចេញ​ឈ្មោះ​ប្រភេទ Windows តែ​ម្ដង។ ឫ​មួយ​ក៏​ប្រិយមិត្ត​អាច​វាយ​បញ្ចូល​ឈ្មោះ Windows ដែល​ចង់​ដាក់​ដោយ​ខ្លួន​ឯង​នៅ​ត្រង់ Name ក៏​បាន។
៤. រួច​ហើយ ចុច​លើ​ប៊ូតុង Add Entry
៥. ក្រោយ​មក​ទៀត​ចុច​លើ​ប៊ូតុង BCD Deployment និង​រើស​យក Install the Windows Vista/7 bootloader to the MBR ហើយ​ចុច​លើ​ប៊ូតុង Write MBR ជា​ការ​ស្រេច។
៦. បន្ទាប់​មក​បិទ​កម្មវិធី EasyBCD ហើយ Restart Windows ជា​ការ​ស្រេច។ នៅ​ពេល​នេះ ប្រិយមិត្ត​នឹង​បាន​ឃើញ​ជម្រើស Windows ពីរ​គឺ Windows 7 និង Microsoft Windows XP។
ចំណាំ៖ មិន​ថា Windows ប្រភេទ​ណា​ទេ​គឺ​អាច​ប្រើ​បាន​ទាំង​អស់។
ប្រភព:sabay
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top