ចង់ Setup Windows ២​ លើ​ម៉ាស៊ីន​តែ​មួយ​ឱ្យ​ដំណើរការ​បាន​ មាន​អី​ពិបាក

ជា​ការ​ពិត​ណាស់​ការ​ប្រើ​ប្រាស់ Windows នៅ​លើ​កុំព្យូទ័រ​គឺ​មាន​សារៈសំខាន់​ដល់​ប្រិយ​មិត្ត​អ្នក​ប្រើប្រាស់​។​ ទន្ទឹម​នឹង​នេះ​កុំព្យូទ័រ​ណា​ដែល​មាន​កម្លាំង​ប្រតិបត្តិការ​ទាប​ក៏​មិន​ អាច​បង្កើត​ Windows ចំនួន ២​ នៅ​លើ​កុំព្យូទ័រ​នោះ​បាន​​ដែរ។
ទំព័រ​នេះ Sabay សូម​យក​លើក​យក​របៀប​ដំឡើង Operating System ២ អាច​ដំណើរការ​​នៅ​លើ​កុំព្យូទ័រ​តែ​មួយ​មក​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត​បាន​ ដឹង​ចុង​សប្ដាហ៍​នេះ។
ចំណាំ៖​ ​ប្រិយមិត្ត​ដំឡើង​ Windows ជំនាន់​ថ្មី​មុន​រួច​ហើយ​បន្ទាប់​មក​ដំឡើង​ Windows ជំនាន់​ចាស់​ទើប​អាច​បើក​នូវ​ផ្ទាំង​ជម្រើស​នៃ​ការ​ចូល​ទៅ​កាន់ ​Windows ដែល​ប្រិយមិត្ត​ចង់​ប្រើ​​ប្រាស់​ ពុំ​ដូច​នោះ​ទេ​គឺ​មិន​អាច​បើក Windows ដែល​ដំឡើង​លើក​ទី​មួយ​បាន​ទេ​។​ ឧទាហរណ​ ប្រិយមិត្ត​ដំឡើង​ Windows 8  បន្ទាប់​មក​ចង់​ដំ​ឡើង​ថែម​ Windows 7 មួយ​ទៀត​តាម​​ក្រោយ។
បញ្ជាក់​​៖ យើង​ត្រូវ​ចែក​ទំហំ ​HardDisk Drive ជា​មុន​សិន សម្រាប់​ដាក់ ​Windows ទី២​ ដែល Sabay បាន​បង្ហាញ​រួចហើយ​នូវ​ការ​ចែក​ drive លើ  HDD។
តោះ​កុំឱ្យ​ខាត​ពេល ចាប់​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​ ដូច​តទៅ៖
  • ១. ដំបូង​ត្រូវ​ដំឡើង Windows ទី​១​​ ជា​មុន​សិន​។ ឧទាហរណ៍​ ជា Windows 8
    • a. ដាក់ Disk Windows 8 ចូល​ក្នុង​ CD-Rom ឬ​អាច​មាន​វិធី​ផ្សេងទៀត​ ដូច​ជា​ការ​ដំឡើង Windows តាម flash, ចេញ​ពី External CD-ROM ឬ​ចេញ​ពី HDD ផ្ទាល់។
    • b. ចុច​លើ​ប៊ូតុងណា​មួយ​នៅលើ Keyboard
    • c. រូបភាព​បង្ហាញ​ពី​ការ​ Start Up Windows 8
    • d. រូបភាព​នេះ​គឺ​ដូរ​ភាសា​គឺ​គ្រាន់​តែ​ចុច​ប៊ូតុង​ Next
    • e. ចុច​ប៊ូតុង​ Install Now ដើម្បី​បន្ត​ដំណើរការ
    • f. រូបភាព​មួយ​នេះ​ប្រិយមិត្ត​ត្រូវ​បំពេញ​ Serial Number ជា​មុន​សិន រួច​ហើយ​ចុច Next
    • g. ក្រិស​លើ​ I accept the license terms បន្ទាប់​មក​ចុច​ប៊ូតុង​ Next
    • h. ចុច​លើ Custom (Advanced) ដើម្បី​​ចែក Drive និង​ជ្រើស​រើស​ Drive ដែល​ចង់​ផ្ទុក Windows
    • I. ចែក​ Drive ចំនួន​ ២ ​ឬ​ ៣ ក៏​បានអាស្រ័យ​លើ​តម្រូវការ​របស់អ្នក រួច​ហើយ​​​កំណត់​ចំនួន​ ​Drive នីមួយៗ​
    • j. នេះ​ជា​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​នៃ​ការ​ដំឡើង​ Windows 8
    • k. កុំព្យូទ័រ​នឹង Restart ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​​១០​វិនាទី​
    • l. នេះ​ជា​ការ​ចាប់​ផ្ដើម​​ដំឡើង​ Windows បន្ត​ទៀត​
    • m. ពេល​ដែល​ចេញ​រូបភាព​ Personalize សម្រាប់​បំពេញ​​ឈ្មោះ​លើ​ Windows 8 ហើយ​ចុច ​Next
    • n. ពេល​ដល់​ផ្ទាំង​ Setting ជ្រើសរើស​យក​ Use Express Settings ដើម្បី​បន្ត​ដំនើរ​ការ​Windows
    • o. ​ចុច​ Next
    • p. ជ្រើស​ជម្រើស​ដែល​អ្នក​ចូល​ចិត្ត​ ឬ​ទុក​ការ​កំណត់​លំនាំ​ដើម​​។ ចុចNext ដើម្បី​បន្ត
    • q. ចុច​ Next​ ដើម្បី​បន្ត
    • r. ភ្ជាប់​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​។​ បើ​អត់​មាន Email ​សូម​ចុច Sign Up សម្រាប់​បង្កើត Email
    • s. នៅ​ទី​នេះ​អ្នក​អាច​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ដោយ​ ប្រើ​ Email របស់ Microsoft ដូចជា hot-mail
    • t. ឬ​​អាច​មិន​ចាំ​បាច់​បង្កើត​ Email ក៏​បាន​ដែរ​​ ដោយ​​បង្កើត​ឈ្មោះ​ធម្មតា​មួយ​​​ជ្រើស​យក​ Sign in without a Microsoft account
    • u. បំពេញ Users name និង ​Password រួច​ចុចFinish
    • v. នេះ​ជា​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ដំ​ឡើង​ Windows 8 ដើម្បី​បញ្ចេញ​ការ​ Setup។
២. ចែក Drive មួយ​នៅ​លើ​ Windows 8 ទុក​សម្រាប់​ដាក់​ Windows 7
៣. វិធី​ដំឡើង​ Windows 7 មាន​ដំណាក់​កាល​ដូច​ខាងក្រោម​៖​
    • a. បញ្ចូល Disk Windows 7 ទៅ CD-ROM រួច​ហើយ Restart កុំព្យូទ័រ​ និង​កំណត់ Boot ចេញ​ពី CD-ROM។ ចុច​ប៊ូតុង​ Keyboard មួយ​ណា​ក៏​បាន​
    • b. ពេល​នោះ​មាន​ផ្ទាំង​ខ្មៅ​មួយ​ដែល​បញ្ជាក់​ពី​ការ​ហៅ​យក file ពី​ស៊ីឌី​ Windows 7
    • c. រូបភាព​បង្ហាញ​ពី​ការ​ Start Up Windows 7
    • d. រូបភាព​នេះ​គឺ​ដូរ​ភាសា​គឺ​គ្រាន់​តែ​ចុច​ប៊ូតុង​ Next
    • ​ e. ចុច​ប៊ូតុង​ Install Now ដើម្បី​បន្ត​ដំណើរការ​
    • f. ក្រិស​លើ​ I accept the license terms បន្ទាប់​មក​ចុច​ប៊ូតុង​ Next
    • g. ចុច​លើ Custom (Advanced) ដើម្បី​​ចែក Drive ,​ជ្រើស​រើស​ Drive សម្រាប់​ដំឡើង​Windows
    • h. ជ្រើស​យក​ drive ដែល​យើង​បាន​ចែក​
    • ​ i. នេះ​ជា​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​នៃ​ការ​ដំឡើង​ Windows 7
    • j. អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​ត្រូវ​​បំពេញ​ឈ្មោះ​លើ​ Windows ដែល​កំពុង​ដំឡើង​ហើយ​ចុច Next​
    • k. បំពេញ​លេខ​សំងាត់​ផ្ទាល់​ខ្លួន​ហើយ​ចុច​ប៊ូតុង​ Next ឬ​ពុំ​ចាំបាច់​បំពេញ​ក៏​បាន
    • ​ l. រូបភាព​មួយ​នេះ​ប្រិយមិត្ត​ចុច Next មិន​បាច់​បំពេញ​ Serial Number ទេ​
    • m. រូបភាព​នេះ​វិញ​គឺ​ត្រូវ​​ជ្រើស​យក​ Ask me later (ដើម្បី​កុំឱ្យ Windows Update ដោយ​ស្វ័យ​ប្រវត្តិ)
    • n. រូបភាព​នេះ​គឺ​ដើម្បី​កំណត់​ម៉ោង​តម្រូវតាម​​ប្រទេស​នីមួយៗ​ បន្ទាប់​មក​ចុច​ប៊ូតុង Next​​
    • o. រូបភាព​បញ្ជាក់​ថា​​ Windows 7 រួច​រាល់​ និង​​អាច​ប្រើប្រាស់​បាន


  • ៤.​ បន្ទាប់​មក​ Restart កុំព្យូទ័រ​ យើង​នឹង​ទទួល​ផ្ទាំង​មួយ​ដែល​បញ្ជាក់​ពី​ការ​ជ្រើសរើស​ Windows ចំនួន​ ២​។​ នៅ​ពេល​នេះ ប្រិយមិត្ត​មាន​ជម្រើស​​ អាច​ប្រើ Windows 7 ក៏​បាន Windows 8 ក៏​បាន។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2011 អាយធីក្លាស់៤០១
Designed by MUON RATANA
Made On 25/06/2013
Tel:098 50 99 66

Back to top