ការបង្កើត Template ចែកចេញជាពីប្រភេទគឺ
- បង្កើត Template Website តាម គំរូ គឺជាការយក Template របស់អ្នកដ៏ទៃ មកកែទំរង់បន្តិចបន្ទួចដូចជា ផ្ទៃ Background, Color, position Lay out , ចម្លង Style design ពី Theme ឬ Website ណាមួយ មកដាក់លើ Website របស់ខ្លួន ហើយគេគ្រាន់តែ បញ្ចូល Concept នៃ Website របស់ខ្លួនជាការស្រេច។
- បង្កើត Template Website ដែលមានលក្ខណៈឆ្នៃប្រឌិត គឺយើងត្រូវវិភាគនិងស្វែងយល់ពីគេហទំព័រ របស់អ្នកដ៏ទៃ ហើយទាញយក Concept សម្ខាន់ៗ មកបញ្ចូលគ្នាក្លាយជាគំនិតថ្មីមួយ, មិនចម្លង Style Design, ប្រើប្រាស់ភាពច្នៃប្រឌិតក្នុងការរចនា រូបភាព, Lay Out, និងផ្នែក Style សម្រាប់ Object និមួយៗ ។
II- វិធីសាស្រ្តក្នុងការរចនាគេហទំព័រ
- ការរចនាគេហទំព័រតាម File PSD របស់ Photoshop
វាជា Standard នៃ Web Designer ដែលត្រូវ Design File PSD មួយក្នុងការបង្ហាញទម្រង់គេហទំព័ររបស់ខ្លួន លើ Front Page, Subpage, និង Category Page ជាដើម…។ យើងត្រូវកំណត់ទំហំ សន្លឹកកិច្ចការ និង Object នីមួយរបស់ Website ឲ្យបានច្បាស់លាស់។ រាល់ទំហំ Object នៅលើ ប្លង់ PSD ប៉ុណ្ណា គឺយើងត្រូវ Design Web តាមទំហំប៉ុណ្ណឹងដែរ។
(វាប្រើប្រាស់រយះពេលខ្លីក្នុងការសរសេកូដបង្កើត Website តែយូរត្រង់បង្កើត PSD File)
- ការរចនាគេហទំព័រតាម File ងាប់រូបភាព
ការរចនាតាមលក្ខណៈបែបនេះ គឺជាការប្រើប្រាស់រូបភាពរបស់គេហទំព័រ ណាមួយដែលយើងចង់បាន តែគ្មាន File PSD និង គ្មានប្រភព Website។
យើងត្រូវស្រមើស្រមៃ និងប៉ានស្មាន ទំហំនៃ Object នីមួយរបស់ Website នោះ រួចចាប់បង្កើត Div សម្រាប់ Object នីមួយ និងរៀបទំរង់ឲ្យចេញលក្ខណៈប្រហាក់ប្រហែល File រូបភាពនោះ
(វាប្រើប្រាស់រយះពេលគួរសមម្យក្នុងការសរសេកូដបង្កើត Website)
- ការរចនាគេហទំព័រតាម ទំរង់គេហទំព័រណាមួយ
ការរចនាតាមលក្ខណៈបែបនេះ គឺយក Concept និងរបៀបសរសេ Code របស់ Website មួយចំនួនមក build តែម្តង
(វាប្រើប្រាស់រយះពេលខ្លីក្នុងការសរសេកូដបង្កើត Website)
III- ក្បួនខ្នាតមួយចំនួនក្នុងការរចនាគេហទំព័រ
- ត្រូវចេះប្រើប្រាស់ Header tag និង Paragraph tag ឲ្យបានត្រឹមត្រូវ និងតាមលំដាប់ លំដោយ
- មិនត្រូវសរសេ Text ដោយគ្មានការគ្រប់គ្រងពី Header tag ឬ Paragraph tagនោះទេ
- ត្រួតពិនិត្យ open tag និងclose tag ឲ្យបានត្រឹមត្រូវ។ ចំពោះ Empty Element យើងត្រូវសរសេបិទ Tag វានៅខាងស្តាំ Element ។
Example:
- គួរជៀសវាងប្រើប្រាស់ JavaScript ច្រើនពេកក្នុងគេហទំព័រអាចបណ្តាល ឲ្យ Website យឺត និង JavaScript មិនស្គាល់។
- គួរជៀសវាងប្រើប្រាស់រូបភាពដែលមានកម្រឹត High Solution ខ្ពស់ច្រើនពេក នៅក្នុងគេហទំព័រ
- គួរជៀសវាងការប្រើប្រាស់ Video ច្រើនក្នុង Page តែមួយ
- គួរកាត់បន្ថយការប្រើប្រាស់ Animation លើ Website
- មិនត្រូវប្រើប្រាស់ Table ដើម្បីរៀបចំ Lay Out របស់ Webpage ទាំងមូល។ Table គឺប្រើប្រាស់សម្រាប់បង្កើតតារាងតែប៉ុណ្ណោះ។
- ប្រើប្រាស់ Div ដើម្បីរៀបចំ Lay Out ទាំងមូលរបស់ Webpage។
ក្នុងផ្នែក Header, Footer, Sidebar យើងគួរប្រើប្រាស់ Div ១ សម្រាប់ Object
មួយ។ សម្រាប់ផ្នែក Content អាចលើកលែងបាន ពីព្រោះផ្នែកនេះគឺ ផ្លាស់ប្តូរ ទិន្នន័យរហូតតាម Content & Menu របស់វា។
- គួរប្រើប្រាស់ Html សម្រាប់តែការបង្ហាញទិន្នន័យ តែចំពោះការ Apply Style របស់វាត្រូវ Apply ជាមួយ CSS
Note :
HTML | | copy code | | ? |
1 | Note : <h1 align=center><font color=blue>Hello World</font></h1> |
2 | Html: <h1 id=”header-title”> Hello World </h1> |
3 | CSS: #header-title{color:blue; text-align:center; } |
- Main page របស់ Website គឺវាចាប់ File ដែលមានឈ្មោះ : start, index ឬ default
- គួរសរសេអក្សរតូចសម្រាប់ file និង folder របស់ Website
ហើយឈ្មោះ File និង Folder ទាំងនោះមិនត្រូវសរសេដកឃ្លានោះទេ យើងអាចជំនួសដកឃ្លាដោយសញ្ញា “-“ ឬសរសេជាប់គ្នា។ ចំណាំសញ្ញា “_” ប្រើសម្រាប់ File ដែលមិនមែនជា Web Documet File តែប៉ុណ្ណោះ។
Example : www.my_sample.com/about_us.html
=> www.my-sample.com/about-us.html
- នៅក្នុង Html tag យើងត្រូវសរសេជាអក្សរតូចទាំងអស់ ទោះបី HTML មិនប្រកាន់អក្សរក៏ដោយ
Example:
HTML | | copy code | | ? |
1 | <H1> Hello Word</H1> -> <h1>Hello World</h1> |
- ទោះយើងប្រើ ភាសា ASP.net ឬ PHP ក៏ដោយវាគ្រាន់តែជា Server side script ប៉ុណ្ណោះ ចុងក្រោយវានឹងបំឡែងជាភាសា HTML & Java Script ដូច្នេះ វិធីសាស្រ្តនៃការ Design គឺតែមួយដូចនឹង HTML ដដែល។
- គួរជំនួយ Query String ដែលជា ID របស់ Field ទៅជា Encrypt ឬ បំឡែងជាStructure នៃ Webpage
Example : www.mysite.com/?page_id=10
=> www.mysite.com/about-us/our-partner
- គួរប្រើ Update Panel លើចំណុច Form ដែលត្រូវការ Auto Post back, Submit ឬ Query ជៀសវាការ Reload នៃPage
0 comments