Network
(administrator) ក្នុង
ក្រុមហ៊ុនឬស្ថាប័នផ្សេងៗតែងតែឈឺក្បាលជាមួយនឹងប្រព័ន្ធបណ្ដាញ
ដែលតែងតែជួបបញ្ហាជាញឹកញយដោយសារតែបញ្ហាមួយចំនួន។
ក្នុងអត្ថបទនេះ KH4IT នឹង
លើកយកនូវវិធីសាស្ត្រងាយៗមួយចំនួនដែលអ្នកប្រើប្រាស់កុំព្យូទ័រ
មួយចំនួនខ្លះធ្លាប់ប្រើនិងខ្លះទៀតពុំទាន់បានសាកល្បង។
វាមានប្រសិទ្ធភាពអាចដោះស្រាយបានច្រើនជុំវិញអ្នកប្រើប្រាស់
Windows 7 ដែលតែងតែមានផលវិបាកនិងឧស្សាហ៍Error
លើការភ្ជាប់ទៅកាន់អ៊ីនធឺណិតឬទាញយកឯកសារចេញពីNetwork។ខាងក្រោម
នេះជាវិធីសាស្ត្រ
7ចំណុចដែលអាចប្រើជាដំណោះស្រាយមួយចំនួនដល់ការជួសជុលបញ្ហា
Network ៖
កំណត់ជាថ្មីនូវIP Address របស់អ្នក(Reset IP Address) ករណី ដែលConnection របស់អ្នកមានភាពរអាក់រអួលឬក៏អ្នកជួបបញ្ហាIP Address ជាន់គ្នា(IP Conflict) នោះសូមព្យាយាមសាកល្បងធ្វើការប្ដូរIP Address របស់អ្នកជាថ្មីតាមរយៈការRenew។ដំបូងសូមចុចលើStart Menu > Applications > Accessories > Command Prompt បន្ទាប់មកចុចMouse ស្ដាំយកពាក្យRun as Administrator ចេញពី Menu។បន្ទាប់មកសូមវាយipconfig /renew រួចចុចEnter។
សំអាតនូវDNS Cache របស់អ្នក គ្រប់ ទីកន្លែងដែលអ្នកបានវាយនូវURL ទៅកាន់Web Browser ម៉ាស៊ីនរបស់អ្នកនឹងធ្វើការជាមួយDNS Server ដើម្បីធ្វើការបកប្រែURL របស់អ្នកទៅជាIP Address និង Cache នៃព័ត៌មានទាំងនោះ។ដែលCache អស់ទាំងនោះហើយជួនកាលវានឹងក្លាយជាព័ត៌មានចាស់និងអាចខូច (Corrupt) ដែលវាអាចបណ្ដាលឱ្យInternet Connection មានបញ្ហាជាញឹកញយ។ដើម្បីធ្វើការសំអាតនូវDNS Cache របស់អ្នកនោះសូមបើកនូវCommand Prompt ជាមួយនឹងAdministrator ដោយវាយipconfig /flushdns រួចចុចEnter ។
ធ្វើការ Reset Broadband Modem និងRouter របស់អ្នក ឧបករណ៍Modem ដែល តភ្ជាប់ទៅកាន់អ៊ីនធឺណិតរបស់អ្នកនឹងជួបបញ្ហាម្ដងម្កាលដែលអាច ធ្វើឱ្យអ៊ីនធឺណិតលែងដំណើរការហើយករណីនេះអ្នកអាចធ្វើការRestart វាឡើងវិញដើម្បីជួសជុលបញ្ហានេះឡើងវិញ។គន្លឹះនៃការធ្វើបែបនេះអាចអនុវត្តបាននៅលើConnection រវាងRouter និងbroadband Modem។ដើម្បីអាចធ្វើបែបនេះបានសូមអនុវត្តតាមជំហានខាងក្រោម៖
- សូមដកខ្សែភ្លើង(Power Cable) ចេញពីឧបករណ៍Router និងModem ហើយទុកចោលប្រមាណជា៣០វិនាទី។
- សូមកុំគ្រាន់តែចុចលើប៊ូតុងPower របស់ឧបករណ៍នោះព្រោះថាអាចនឹងកំណត់ឱ្យឧបករណ៍ទៅជាStandby Mode។ដូច្នេះផ្ដាច់ភ្លើងដោយដកខ្សែចេញតែម្ដងទើបប្រសើរ
- សូមភ្ជាប់នូវខ្សែទៅកាន់ឧបករណ៍ Modem វិញបន្ទាប់មកសូមធ្វើការរង់ចាំដល់ឧបករណ៍នោះធ្វើការតភ្ជាប់ជាថ្មីទៅកាន់Connection នៅអ៊ីនធឺណិតរបស់វា ដោយមានលោតភ្លើងLink សំគាល់បន្ទាប់មកទើបចាំដោតឧបករណ៍Router ឡើងវិញ។
- ឧបករណ៍Router បានបើកដំណើរការឡើងវិញ(boot up) ជាថ្មីម្ដងទៀត។ដូច្នេះសូមអនុវត្តទៅតាមការណែនាំខាងលើទាំងនោះដើម្បីធ្វើការRenew នូវIP Address ជាថ្មី។ដូច្នេះលោកអ្នកនឹងអាចទទួលបាននូវConnection ប្រក្រតីជាមិនខាន។
មិនដំណើរការអ៊ីនធឺណែតអាចចុចលើប៊ូតុង Reset ឡើងវិញមើលរូបភាពខាងក្រោម
-ធ្វើការUpdate ទៅលើNetwork Drivers សម្រាប់ ការUpdate ទៅលើDriver របស់Network ជាធម្មតាយើងអាចធ្វើទៅបាន៣វិធីគឺតាមរយៈWindows Update Software , តាមរយៈការDownload និងដំណើរការEXE Installer និងដោយយើងជ្រើសរើសដោយខ្លួនឯងតាមរយៈDevice Manager។ប៉ុន្តែអ្វីដែលជាវិធី ដែលងាយស្រួលសម្រាប់ការធ្វើនោះគឺគួរតែជ្រើសរើសតាមវិធីWindows Update ព្រោះវាងាយស្រួលបំផុតហើយអាចអនុវត្តដោយស្វ័យប្រវត្តពី Windows ។ខុសគ្នាពីវិធីទីបីដែលទាមទារឱ្យយើងមានការដំឡើងស្មុគស្មាញ បន្តិច។ ករណីផ្សេងមួយទៀត ប្រសិនណាជាអ្នកបានDownload យកDriver នោះចេញពីក្រុមហ៊ុន(វ៉ិបសាយ)ដែលផលិតNetwork Card នោះFile ទាំងឡាយនឹងមានវត្តមានពពួកFile (.inf) និងFile ជាច្រើនទៀតដែលមិនមែនជាFile ដំណើរការ។ដូច្នេះអ្នកចាំបាច់ត្រូវតែធ្វើការដំឡើងដោយខ្លួនឯង (Manually install) ដោយប្រើតាមWindows Device Manager។របៀបនៃការធ្វើដោយគ្រាន់តែចុចលើប៊ូតុងStart រួចវាយDevice Manager ត្រង់ប្រអប់Search រួចEnter។បន្ទាប់មកស្វែងរកNetwork Adapter ដែលមាននៅក្នុងList នៃDevice ទាំងឡាយដែលមានក្នុងម៉ាស៊ីនរួចចុចMouse ស្ដាំលើNetwork Controller របស់អ្នកហើយរើសយកពាក្យថាUpdate Driver Software ចេញពី Menu។ខណៈពេលដែលផ្ទាំងOpen បានលេចឡើងបន្ទាប់សូមចុចលើប៊ូតុងBrowse my computer for driver software បន្ទាប់មកចុចលើប៊ូតុងBrowse និងតម្រង់ទៅកាន់Folder ដែលអ្នកបានDownload ថ្មីមក។ជាចុងក្រោយសូមចុចលើប៊ូតុងNext ពេលនោះវានឹងធ្វើការដំឡើងដោយខ្លួនឯង។
-បិទឬដកចោលនៅលើWindows Firewall ចំណុច ពិសេសនៃWindows 7 គឺមានភ្ជាប់មកជាស្រេចនូវលក្ខណFirewall ដែល តែងតែសួរយើងរាល់ពេលត្រូវការដំណើរការអ្វីមួយពីបណ្ដាញផ្សេង ទៀត។ប្រសិនណាជាអ្នកជ្រុលបិទទៅលើកម្មវិធីហើយចង់បើកវាឱ្យ ដំណើរការវិញនោះ។អ្នកគ្រាន់តែធ្វើការប្ដូរនូវSetting នៅក្នុងWindows Firewall Control ដោយខ្លួនឯងជាការស្រេច។ របៀបនៃការធ្វើគឺគ្រាន់តែចុចលើStart រួចវាយAllowed Applications នៅត្រង់ប្រអប់Search រួចចុចEnter។ ជាលទ្ធផលយើងនឹងឃើញផ្ទាំងមួយដែលមាននូវរាល់កម្មវិធីទាំងអស់ដែល បានដំឡើងនៅក្នុងម៉ាស៊ីនដែលបានបង្ហាញនៅក្នុងផ្ទាំងFirewall នេះ។ ដូច្នេះករណីដែលអ្នកចង់ធ្វើការផ្លាស់ប្ដូរកម្មវិធីមួយចំនួននៅ ក្នុងបញ្ជីនោះគឺគ្រាន់តែចុចលើពាក្យChange Settings ជាការស្រេចដើម្បីធ្វើការBlock ឬUnblock
-ស្គេនរកម៉ាស៊ីនឬឧបករណ៍ផ្សេងៗដែលភ្ជាប់ក្នុងបណ្ដាញ នេះ ជាផ្នែកជំនួយមួយបន្ថែមទៀតដែលអ្នកអាចទាញយកកម្មវិធីAngry IP Scanner មកធ្វើការស្គេនរកថាតើនៅក្នុងបណ្ដាញNetwork របស់អ្នកមានកុំព្យូទ័រឬឧបករណ៍Network ណាខ្លះដែលបានប្រើប្រាស់IP Addressធ្វើការអ្វីខ្លះនៅប្រព័ន្ធបណ្ដាញ។អ្នកអាចស្វែងរក ព័ត៌មានលំអិតអំពីការប្រើប្រាស់នៃHost នីមួយៗបានតាមរយៈPorts មួយចំនួនដែលវាកំពុងActive។កម្មវិធីនេះអាចស្វែងរក ទាញយកដោយផ្ទាល់ពីវ៉ិបសាយមួយចំនួនដែលលោកអ្នកអាចប្រើប្រាស់បាន ដោយឥតគិតថ្លៃហើយពុំចាំបាច់ធ្វើការដំឡើងនោះឡើយគឺគ្រាន់តែចុច ពីរដងដើម្បីប្រើតែប៉ុណ្ណោះ។
-វិនិច្ឆយទៅលើការតភ្ជាប់អ៊ីនធឺណិត ជាចុងក្រោយនៅមានបញ្ហាមួយទៀតដែលអាចនឹងនៅពីក្រោយបញ្ហានៃ បណ្ដាញNetwork របស់អ្នកនោះគឺប្រព័ន្ធអ៊ីនធឺណិតរបស់អ្នកមិនមានស្ថិរភាព។មាន មុខងារពីរនៅក្នុងWindows 7 ដែលអាចជួយអ្នកបានគឺPing និងtracert (Ttraceroute) ដែលអាចជួយអ្នកដល់ការស្វែងរកនូវបញ្ហាប្រសិនជាអ្នកមានប្រើ អ៊ីនធឺណិតនៅផ្ទះឬជាមួយISP របស់អ្នកឬទីកន្លែងណាក៏ដោយ។
យើង អាចបន្ត Ping នូវវ៉ិបសាយណាមួយដែលស្គាល់(ភាគច្រើនគឺgoogle.com) ដែលអាចនឹងឱ្យអ្នកធ្វើការតាមដាននូវរាល់Connection និងឃើញជាក់ស្ដែងប្រសិនជាវាដាច់ឬជាប់។ងាយទេដោយលោកអ្នកគ្រាន់តែ បើកCommand Prompt រួចវាយping google.com -t រួចEnter ។ខណៈនោះលោកអ្នកនឹងវាធ្វើការPing រហូតហើយបើសិនជាវាដាច់នោះយើងនឹងបានឃើញភ្លាមនូវសារError ដែលបញ្ជាក់ចេញពីServer។ម៉្យាងវិញទៀត Tracert ក៏ជាមុខងារមួយផ្សេងទៀតដែលអាចបង្ហាញនូវរយៈចម្ងាយនៃការត ភ្ជាប់ចេញពីកន្លែងមួយទៅកន្លែងមួយដោយឆ្លងតាមបណ្ដាញNetwork នៃទីតាំងផ្សេងៗ។ដើម្បីប្រើប្រាស់បានសូមចូលតាមCommand Prompt ដដែលដោយវាពាក្យtracert google.com ។ដូច្នេះវានឹងបង្ហាញនូវទីតាំងចេញពីម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ទៅកាន់Google Server ដោយក្នុងនោះវានឹងធ្វើការបង្ហាញនូវIP Address នៃServer នីមួយៗដែលវាបានឆ្លងកាត់។តាមធម្មតាPacket ដំបូងវានឹងឆ្លងចេញពីម៉ាស៊ីនដែលយើងប្រើប្រាស់អាចនិយាយថាជា Home Network បន្ទាប់មកវានឹងរត់ទៅកាន់Network របស់ISP ហើយបន្ទាប់ពីនោះមកវានឹងស្វែងរកនូវទីតាំងបន្ទាប់ដែលនឹងត្រូវ ឆ្លងកាត់គ្រប់ដំណាក់កាលដើម្បីទៅដល់Google.com។ករណីដែលPacket មិនបានចេញផុតពីNetwork របស់អ្នកទេបញ្ហាយើងអាចសន្មតថាមកពី បញ្ហាNetwork ខាងក្នុងរបស់យើង។ហើយម៉្យាងទៀតប្រសិនបើវាមិនបានឆ្លងផុតISP នោះទេមានន័យថាISP របស់អ្នកដាច់ឬអាចជាបញ្ហាគ្រឿងHardware ជួបបញ្ហា។

0 comments